គណិតវិទ្យា
ចតុកោណជា ពហុកោណ ដែលមាន ជ្រុង៤ ឬ គែម ចំនួន៤ និងមាន កំពូល ចំនួន៤ ផងដែរ។
ផលបូក មុំក្នុងទាំងបួនចូល គ្នាមានតំលៃ ស្មើនឹង១៨០០ ។ ចតុកោណ ធម្មតា អាចជា ចុកោណប៉ោង ឬ ចតុកោណផត។
ចតុកោណប៉ោង
- ចតុកោណព្នាយ៖ មានជ្រុង ស្របគ្នាយ៉ាង ហោច១គូ។
- ចតុកោណព្នាយសមបាត៖ មានជ្រុង ស្របគ្នាពីរ និង ជ្រុងពីរទៀត មានរង្វាស់ ស្មើគ្នា។
- ប្រលេឡូក្រាម៖ គូនៃជ្រុង ឈមគ្នា ជាជ្រុង ស្របគ្នា។
- ចតុកោណខ្លែង៖ ចតុកោណ មានរាង ដូចខ្លែង។
- ចតុកោណស្មើ៖ មានជ្រុង ទាំងបួន ស្មើគ្នា។
- ចតុកោណកែង៖ មានមុំ ទាំងបួន ជាមុំកែង។
- ការ៉េ៖ មានជ្រុង ទាំងបួន ស្មើគ្នា និង មុំទាំងបួន ជា មុំកែង។
- ចតុកោណចារឹកក្នុងរង្វង់៖ជាចតុកោណ ដែលកំពូល និមួយៗរបស់វា ស្ថិតនៅលើ រង្វង់ តែមួយ។
មែកធាងចតុកោណ
រូបភាពខាងក្រោមបង្ហាញពីមែកធាងនៃចតុកោណ