A. ឃ្លាំងផ្ទុកលោហះ
ឃ្លាំង (store) ជាទីកន្លែងសំខាន់ សំរាប់ផ្ទុកសំភារះត្រៀមបំរុង
ហើយក៏ជាទីកន្លែងចាំបាច់ដែលត្រូវការច្រើនបំផុត
ដើម្បីយកចេញមកប្រើអោយទាន់ពេលវេលាក្នុងគ្រាត្រូវការ ។
ជាងចំណាននឹងប្រើប្រាស់ហត្ថូបករណ៏ គ្រឿងចក្រធ្វើសំភារះទាំងអស់នេះ
អោយទៅជាបរិក្ខាផ្សេងៗតាមវត្ថុបំណង ។
សំភារះដែលនិយាយដល់នេះ គឹកំណាត់លោហះរូបរាងផ្សេងៗ
ដែលត្រូវបានរៀបចំទុកដាក់ នៅក្នុងឃ្លាំងតាមលក្ខណះ និងគុណភាព ។
លោហះទាំងអស់នេះគឺជាវត្ថុមានតម្លៃ ដូច្នេះជាងលោហះត្រូវឈ្វេងយល់
អោយបានទូលំទូលាយអំពីគុណសម្បត្តិរបស់វាដើម្បីអោយបានដឹងពី
វិធីទុកដាក់ថែរក្សា វីធីជ្រើសរើសប្រើ និងវិធីធ្វើលោហះទាំងនេះចេញជាបរិក្ខា
ផ្សេងៗអោយត្រឹមត្រូវស្របតាមគោលបំណង ។
១ សំភារះប្រើការ គឺសំភារះដែលបង្ហាញ អោយឃើញក្នុងបរិក្ខារ
ដែលធ្វើសំរេចហើយ ដូចជាឈើ, ដែកនិង ស្ពាន់ជាដើម ។
២ សំភារះជំនួយ គឺជាសំភារះដែលចាំបាច់ត្រូវប្រើ ក្នុងការធ្វើបរិក្ខារផ្សេងៗ ដូចជា ធ្យូង
ដែលប្រើកការដំដែក ប្រើរំអិល ហើយនិងក្រដាសខាត់ សំរាប់ដុសខាត់ជាដើម ។
